< វិធានការសម្រាប់ការការពារអាយុជីវិតនាថ្ងៃឈប់សម្រាកបុណ្យឈូសុក >
➊(វិធានការមូលដ្ឋាន) ការផ្តល់ជាអនុសាសន៍មិនអោយទៅលេងផ្ទះមិត្តភក្តិ និងការជួបជុំគ្នាជា ដើម។ល។
➋បង្រួមកម្រិតអប្បបរមាការរីករាលដាលនៃការឆ្លងដោយធ្វើតាមវិធានការ ការការពារ ការរស់ នៅតាមទីកន្លែងរៀងៗខ្លួន(នៅពេលដែលអ្នកចំាបាច់ត្រូវជួបជុំគ្នា)។
▸ មិនត្រូវធ្វើដំណើរ ប្រសិនបើអ្នកមានរោគសញ្ញាផ្លូវដង្ហើមដូចជាគ្រុនក្តៅនិងក្អក * ប្រសិនណានៅបន្តគ្រុនក្តៅខ្លំាងលើសពី ៣៨ អង្សារសេ ត្រូវធ្វើការទំនាក់ទំនងមកកាន់លេខ(១៣៩៩ លេខកូដតំបន់ + ១២០) ឬមណ្ឌលសុខភាព ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ▸ មិនត្រូវស្នាក់នៅយូរពេក នៅកន្លែងសម្រាកលំហែរកាយ ▸ ត្រូវពាក់ម៉ាស់ទំាងនៅខាងក្នុងនិងខាងក្រៅនៅកន្លែងសម្រាកលំហែរកាយ ▸ ត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាអោយលើសពី ២ម៉ែត្រ (អប្បបរមា ១ម៉ែត្រ) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅកន្លែងសម្រាកលំហែរកាយ ➊ នៅចំណតឡានក្រុង ឬស្ថានីយ៍រថភ្លើង ▸ ត្រូវកក់សំបុត្រតាមរយៈអនឡាញជាមុន ការប្រើប្រាស់សេវាកម្មបែបនេះគឺជាអាទិភាព (ការឆែក មើលតាមទូរស័ព្ទ) ដោយមិនត្រូវជួបគ្នាដោយផ្ទាល់ ▸ ត្រូវពាក់ម៉ាស់នៅទីប្រជុំជន ឬ បដិសេធពីការសន្ទនាគ្នា ▸ អាចបរិភោគអាហារតែនៅក្នុងទីកន្លែងដែលបានកំណត់តែប៉ុណ្ណោះ ▸ នៅពេលឈររង់ចាំនៅមុខបន្ទប់ទឹក ឬកន្លែងជក់បារី ត្រូវមានគម្លាតសុវត្តិភាពពីគ្នា ២ម៉ែត្រ (អប្បបរមា ១ម៉ែត្រ)ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ➋នៅក្នុងឡានក្រុង ឬរថភ្លើងជាដើម។ល។ ▸ ត្រូវពាក់ម៉ាស់ជានិច្ច ▸មិនត្រូវបរិភោគអាហារទេ ▸ ជៀសវាងការសន្ទនាគ្នា និងតេរទូរស័ព្ទ ប្រសិនបើក្នុងករណីចាំបាច់ ត្រូវតែពាក់ម៉ាស់ហើយធ្វើការសន្ទនាគ្នាដោយសម្លេងតិចៗ។
➊ អ្វីដែលត្រូវអនុវត្តន៍
▸ ត្រូវធ្វើការស្នាក់នៅឱ្យរយៈពេលខ្លីបំផុត តាមដែលអាចធ្វើទៅបាន នៅពេលទៅលេងផ្ទះមិត្តភក្តិ។ ▸ ត្រូវស្ថិតនៅដាច់ដោយឡែកនៅពេលទៅលេងផ្ទះមិត្តភក្តិហើយត្រូវពាក់ម៉ាស់និងលាងដៃជាប្រចាំ។ ▸ នៅពេលដែលបរិភោគអាហារ ត្រូវប្រើប្រាស់ចាននិងប្រដាប់ប្រដារផ្ទះបាយផ្ទាល់ខ្លួនជាដើម។ល។ ▸ ចំពោះការស្វាគមន៍គ្នា ដូចជាការចាប់ដៃគ្នានិងការអោបគ្នា គឺត្រូវជំនួសដោយការអោនគោរពគ្នា។ ត្រូវផ្លាស់ប្ដូរខ្យល់បរិយាកាសក្នុង១ថ្ងៃ ជាធម្មតា២ដងឡើងទៅ។ ▸ ត្រូវលាងសម្អាតមេរោគក្នុង១ថ្ងៃ១ដងឡើងទៅ ចំពោះកន្លែងដែលប៉ះពាល់ច្រើនដូចជា ម៉ាស៊ីនបញ្ជារ ការទស្សនកិច្ច ការចាប់ដៃ កន្លែងលាងជម្រះខ្លួនជាដើម។ល។ ➋កន្លែងដែលត្រូវជៀសវាង ▸ មិនត្រូវទៅលេងផ្ទះមិត្តភក្ដិ ប្រសិនបើមានអាការៈក្នុងការពិបាកដកដង្ហើមដូចជា ក្អកឡើងកម្ដៅជាដើម។ល។ ▸ មិនត្រូវទៅជាមួយមិត្តភក្ដិចំពោះកន្លែងដែលអ៊ូអរ កន្លែងបិទជិត កន្លែងដែលនៅកៀកៗគ្នាដូចជាកន្លែងកម្សាន្តខារ៉ាអូខេជាដើម។ល។ ▸ ត្រូវគ្រប់គ្រងចំពោះឥរិយាបទដែលខ្ទាតទឹកមាត់ចេញដូចជា ការស្រែក ការច្រៀងជាដើម។ល។
▸ ត្រូវសង្កេតអំពីអាការៈឡើងកម្ដៅ ការពិបាកដកដង្ហើមនិងរៀបចំកន្លែងស្នាក់នៅជាដើម។ល។ |