캄보디아(Cambodia)

វិធានការសម្រាប់ការការពារអាយុជីវិតនាថ្ងៃឈប់សម្រាកបុណ្យឈូសុក

< វិធានការសម្រាប់ការការពារអាយុជីវិតនាថ្ងៃឈប់សម្រាកបុណ្យឈូសុក >

"នៅថ្ងៃឈប់សម្រាកនេះមិនត្រូវធ្វើដំណើរទៅកាន់ទីកន្លែងណានោះទេ ប្រសិនបើមិនចំាបាច់" ដើម្បីការពារការឆ្លងមេរោគកូវីដ១៩

 

(វិធានការមូលដ្ឋាន) ការផ្តល់ជាអនុសាសន៍មិនអោយទៅលេងផ្ទះមិត្តភក្តិ និងការជួបជុំគ្នាជា ដើម។ល។

 

បង្រួមកម្រិតអប្បបរមាការរីករាលដាលនៃការឆ្លងដោយធ្វើតាមវិធានការ ការការពារ ការរស់ នៅតាមទីកន្លែងរៀងៗខ្លួន(នៅពេលដែលអ្នកចំាបាច់ត្រូវជួបជុំគ្នា)។

 

1.នៅពេលធ្វើដំណើរ(ការចេញដំណើរនិងការមកដល់)

មិនត្រូវធ្វើដំណើរ ប្រសិនបើអ្នកមានរោគសញ្ញាផ្លូវដង្ហើមដូចជាគ្រុនក្តៅនិងក្អក

  * ប្រសិនណានៅបន្តគ្រុនក្តៅខ្លំាងលើសពី ៣៨ អង្សារសេ ត្រូវធ្វើការទំនាក់ទំនងមកកាន់លេខ(១៣៩៩ លេខកូដតំបន់ + ១២០) ឬមណ្ឌលសុខភាព ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ

មិនត្រូវស្នាក់នៅយូរពេក នៅកន្លែងសម្រាកលំហែរកាយ

ត្រូវពាក់ម៉ាស់ទំាងនៅខាងក្នុងនិងខាងក្រៅនៅកន្លែងសម្រាកលំហែរកាយ

ត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាអោយលើសពី ២ម៉ែត្រ (អប្បបរមា ១ម៉ែត្រ) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅកន្លែងសម្រាកលំហែរកាយ

នៅចំណតឡានក្រុង ឬស្ថា​នី​យ៍​រថភ្លើង

ត្រូវកក់សំបុត្រតាមរយៈអនឡាញជាមុន ការប្រើប្រាស់សេវាកម្មបែបនេះគឺជាអាទិភាព (ការឆែក មើលតាមទូរស័ព្ទ) ដោយមិនត្រូវជួបគ្នាដោយផ្ទាល់

ត្រូវពាក់ម៉ាស់នៅទីប្រជុំជន​ ឬ បដិសេធពីការសន្ទនាគ្នា

អាចបរិភោគអាហារតែនៅក្នុងទីកន្លែងដែលបានកំណត់តែប៉ុណ្ណោះ

នៅពេលឈររង់ចាំនៅមុខបន្ទប់ទឹក ឬកន្លែងជក់បារី ត្រូវមានគម្លាតសុវត្តិភាពពីគ្នា ២ម៉ែត្រ (អប្បបរមា ១ម៉ែត្រ)ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត

នៅក្នុងឡានក្រុង ឬរថភ្លើងជាដើម។ល។

ត្រូវពាក់ម៉ាស់ជានិច្ច​ មិនត្រូវបរិភោគអាហារទេ

ជៀសវាងការសន្ទនាគ្នា និងតេរទូរស័ព្ទ ប្រសិនបើក្នុងករណីចាំបាច់ ត្រូវតែពាក់ម៉ាស់ហើយធ្វើការសន្ទនាគ្នាដោយសម្លេងតិចៗ។

 

 

2. នៅផ្ទះមិត្តភក្តិ

 

អ្វី​ដែល​ត្រូវអនុវត្តន៍

 

ត្រូវធ្វើការស្នាក់នៅឱ្យរយៈពេលខ្លីបំផុត តាមដែលអាចធ្វើទៅបាន នៅពេលទៅលេងផ្ទះមិត្តភក្តិ។

ត្រូវស្ថិតនៅដាច់ដោយឡែកនៅពេលទៅលេងផ្ទះមិត្តភក្តិហើយត្រូវពាក់ម៉ាស់និងលាងដៃជាប្រចាំ។

នៅពេលដែលបរិភោគអាហារ ត្រូវប្រើប្រាស់ចាននិងប្រដាប់ប្រដារផ្ទះបាយផ្ទាល់ខ្លួនជាដើម។ល។

ចំពោះការស្វាគមន៍គ្នា ដូចជាការចាប់ដៃគ្នានិងការអោបគ្នា គឺត្រូវជំនួសដោយការអោនគោរពគ្នា។ ត្រូវផ្លាស់ប្ដូរខ្យល់បរិយាកាសក្នុង១ថ្ងៃ ជាធម្មតា២ដងឡើងទៅ។

ត្រូវលាងសម្អាតមេរោគក្នុង១ថ្ងៃ១ដងឡើងទៅ ចំពោះកន្លែងដែលប៉ះពាល់ច្រើនដូចជា ម៉ាស៊ីនបញ្ជារ​ ការទស្សនកិច្ច ការចាប់ដៃ ​កន្លែងលាងជម្រះខ្លួនជាដើម។ល។

កន្លែងដែលត្រូវជៀសវាង

មិនត្រូវទៅលេងផ្ទះមិត្តភក្ដិ ប្រសិនបើមានអាការៈក្នុងការពិបាកដកដង្ហើមដូចជា ក្អកឡើងកម្ដៅជាដើម។ល។

មិនត្រូវទៅជាមួយមិត្តភក្ដិចំពោះកន្លែងដែលអ៊ូអរ កន្លែងបិទជិត កន្លែងដែលនៅកៀកៗគ្នាដូចជាកន្លែងកម្សាន្តខារ៉ាអូខេជាដើម។ល។

ត្រូវគ្រប់គ្រងចំពោះឥរិយាបទដែលខ្ទាតទឹកមាត់ចេញដូចជា ការស្រែក ការច្រៀងជាដើម។ល។

 

3.ក្រោយពេលទៅដល់កន្លែងស្នាក់នៅ

 

ត្រូវសង្កេតអំពីអាការៈឡើងកម្ដៅ ការពិបាកដកដង្ហើមនិងរៀបចំកន្លែងស្នាក់នៅជាដើម។ល។

 


Comments


Category
State
  • 현재 접속자 138 명
  • 오늘 방문자 1,012 명
  • 어제 방문자 1,769 명
  • 최대 방문자 7,216 명
  • 전체 방문자 1,791,846 명
  • 전체 게시물 33,624 개
  • 전체 댓글수 47 개
  • 전체 회원수 534 명
Facebook Twitter GooglePlus KakaoStory NaverBand